Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះដ៏មានគុណ

  • 00:00  /  00:00
  • singer


១- ព្រះអង្គង្គ្រោះជារាជបុត្រ  ទ្រង់លះចោលផុតឋានសួគ៌លៃ

យកជាតិជាមនុស្សក្នុងលោកិយ    ឱ្យជនប្រុសស្រីចូលដល់ទ្រង់ ។


២- ទ្រង់មានអំណាចគ្រប់ចេស្តា គ្មាននាមព្រះណាដូចទ្រង់ផង

បងប្អូនប្រុសស្រីកុំរារង់ អំណាចព្រះអង្គធំលើសគេ ។


៣- យើងត្រូវទទួលទ្រង់មកតាំង ដាក់លើបល្ល័ង្កចិត្តកុំរេ

គ្មាននាមសង្គ្រោះណាទៀទេ    មានតែនាមព្រះយេស៊ូវហោង ។


៤- អរគុណព្រះអង្គទ្រង់សប្បុរស ប្តូរព្រះជន្មលោះបាបមនុស្សផង

ទាំងអ្នកទាំងខ្ញុំរួចតែម្តង លោហិតទ្រង់សងហើយលុបលាង។


៥- មើលកាលដែលទ្រង់ទ្រាំសុគត សុភាពអត់ធ្មត់លើឈើឆ្កាង

ឈាមហូរស្រោចស្រពសព្វសព៌ាង្គ ទុកជាភស៉្ត័ងតាងឱ្យសង្ឃឹម។


៦- កូនអរគុណណាស់ណាម្ចាសថ្លៃ់ គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម

ពីថ្ងៃនេះទៅកូនសង្ឃឹម    ជឿពិតឥតព្រឹមដកចិត្តឡើយ  ៕