Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំជាត្បូងរបស់ព្រះអង្គ

  • 00:00  /  00:00
  • singer

១- សូមទ្រង់ប៉ាន់ច្នៃខ្ញុំផង  ខ្ញុំជាត្បូងទ្រង់ ដែលទ្រង់បានទិញ    ស្ទួន

  ច្នៃឱ្យបានស្អាតមានរស្មីពេញ ចាំងឆ្លុះប្រដេញដល់ភ្នែកគ្រប់គ្នា  ស្ទួន

២- សូមទ្រង់ដាក់ដាំលើម្កុដ    ដ៏ល្អបំផុត  នៅលើសិរសា ស្ទួន

  ជាត្បូងជ្រើសរើសពីក្នុងលោកា ទាំងពួកទេវតាក៏អរសប្បាយ ស្ទួន

៣- សូមទ្រង់ថែត្បូងនេះទុក  តទៅខាងមុខ  កុំឱ្យអន្តរាយ    ស្ទួន

  ដ្បិតមានចោរលួចធ្វើឱ្យខ្ចាត់ខ្ចាយ    ឱ្យខ្ញុំប្រែក្លាយជាអ័ព្វរស្មី ស្ទួន

៤- សូមទ្រង់ទុកក្នុងព្រះហស្ត    ឱ្យខ្ញុំនៅស្មោះ នឹងទ្រង់រាល់ថ្ងៃ ស្ទួន

  ខ្ញុំនៅក្នុងទ្រង់តែងមានរស្មី      ចាំងឆ្លុះលោកិយឃើញសិរីទ្រង់ ស្ទួន