Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សូមព្រះអម្ចាស់ប្រទានព្រះពរទាំងមេ ព្រះពរទាំងមេដល់គូររៀបការថ្មោងថ្មី
ឱ្យបានសួស្តី សិរីមង្គល ក្នុងជីវិត ដែលរស់ថ្វាយទ្រង់
ដ៏ស្មោះចំពោះព្រះឧត្តម ។
២- សូមពរនៃជីវិតគូររៀបការថ្មោងថ្មី រស់ដោយសួស្តីតាមព្រះបានក្តីសុខុម
ជាពរឧត្តម មានដល់ព្រលឹង ឱ្យបានរស់ ថ្វាយសិរីល្អ
ដរាបនៅទៀបព្រះឱរា។
៣- សូមព្រះវិញ្ញាណបរិសុទ្ធពេញដោយព្រះពរ ព្រះគុណបរិបូរអំណាចឫទ្ធីចេស្តា
មកថែរក្សា ប្រោសប្រទានចិត្ត ពេញភក្តី ស្មគ្រ័តាមព្រះអង្គ
ដូចទ្រង់ដែលមានព្រះទ័យស្មោះ។
៤- សូមទ្រង់ប្រទាននូវចិត្តស្អាតល្អបរិសុទ្ធ ចិត្តថ្លាមោះមុតដោយសារព្រះពរ
ទ្រង់ប្រោស តាមក្តីសន្តោស ហើយរើសតាំងឡើង ជាកូនទ្រង់
បំរុងដល់ពេល ប្រគល់ឱ្យគ្រប់គ្រងមរតក ៕