Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំវិលមកវិញ

  • 00:00  /  00:00
  • singer


១-  ខ្ញុំបានឃ្លាតឆ្ងាយពីព្រះអង្គទៅ   ចិត្តណាយហ្មងសៅ  ដោយសេចក្តីល្បួងឆបោក       

     ដាច់ចេញពីទ្រង់   កំព្រាទុក្ខសោក   អស់ក្តីសង្ឃឺមពឹងជ្រក         ឃើញតែវិបត្តិ។

២- ការល្បួងលួងលោមរបស់លោកិយ ខ្លាំងក្លាពេកក្រៃទាញ នាំឱ្យខ្ញុំខកចិត្ត

     បើគ្មានទ្រង់ទេ   វរដល់ខ្ញុំពិត តែទ្រង់ខ្សឹបដាស់តឿនចិត្ត ឱ្យបែរមកវិញ  ។

៣- ព្រះអម្ចាស់អើយពេលនេះខ្ញុំក្រាប  ព្រោះខ្ញុំមានបាបដោយសារ  បោះបង់ព្រះចេញ

     សូមប្រោសចិត្តរឹង  ឱ្យព្រមចុះចាញ់  ប្រទានសេចក្តីស្រឡាញ់  ស្មោះជាដរាប។

៤- ខ្ញុំវិលមកវិញដោយចិត្តស្មោះស សូមផ្តល់អំណរ   កម្លាំងនិងចិត្តទន់ទាប     

    ខ្ញុំវិលរកព្រះ   យកឈ្នះផ្លូវបាប  សូមចូលលន់តួឱនក្រាប   នៅទៀបឈើឆ្កាង ៕