Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បើយើងជាគ្រីស្ទជន

  • 00:00  /  00:00
  • singer


១- បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវដើរតាមព្រះ ស្ទួន ត្រូវតែរូតរះ ឱបងប្អូនអើយ ត្រូវតែរូតរះ អឺអឺអឺងអើយ ឱបងប្អូនអើយ

    ខំប្រឹងប្រែងអានព្រះគម្ពីរ ។


២- បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវប្រឹងសំភី ស្ទួន ធ្វើតាមបញ្ជា ឱបងប្អូនអើយ ធ្វើតាមបញ្ជ អឺអឺអឺងអើយ ឱបងប្អូនអើយ

     តាមបន្ទូលដែលទ្រង់បង្គាប់ ។


៣- បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវចោលទម្លាប់ ស្ទួន ការពុំគួរគាប់ ឱបងប្អូនអើយ ការពុំគួគាប់ អឺអឺអឺងអើយ  ឱបងប្អូនអើយ 

    ត្រូវតែជៀសវាងឱ្យបានឆ្ងាយ ។

៤- បើយើងគ្រីស្ទជន គ្រីស្ទជន គួរទុកជាស្នាម ស្ទួន ឱ្យគេដើរតាម ឱបងប្អូនអើយ ឱ្យគេដើរតាម អឺអឺអឺងអើយ ឱបងប្អូនអើយ

    រកឃើញផ្លូវអាចចូលដល់ព្រះ ។

៥- បើយើងគ្រីស្ទជន គ្រីស្ទជន ត្រូវខំរូតរះ ស្ទួន ដ្បិតព្រះអម្ចាស់ ឱបងប្អូនអើយ ដ្បិតព្រះអម្ចាស់ អឺអឺអឺងអើយ ឱបងប្អូនអើយ

    ឱ្យចេញទៅជួយផ្សាយ      ដំណឹង ។

៦- ផ្សាយប្រាប់មនុស្សផង មនុស្សផង ឱ្យគេបានដឹង ស្ទួន បានឮដំណឹង ឱបងប្អូនអើយ  បានឮដំណឹង អឺអឺអឺងអើយ ឱបងប្អូនអើយ

     ពីព្រះអង្គ             ដែលជួយសង្គ្រោះ ៕