Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី

  • 00:00  /  00:00
  • singer


១. កាល់វ៉ារី               ជាទៅទ្រង់ប្ដូរព្រះជន្ម           លោះបាបយ៉ាងធ្ងន់ 

    នៅលើឈើឆ្កាង       ទ្រង់ស៊ូរងទ្រាំ                   ទោសខ្ញុំគ្រប់យ៉ាង 

    គឺជាភស្តុតាង         ថាទ្រង់ស្រឡាញ់ខ្ញុំណាស់ ។


២. លោហិតទ្រង់          ហូរបង់ជាថ្លៃប្រោសលោះ       ឱ្យខ្ញុំរួចរស់

    ផុតទោះបាបក្រាស    ទ្រង់រងទុក្ខជួស                  ទោសនោះធ្ងន់ណាស់

    តែព្រះអម្ចាស់          ដោះខ្ញុំឱ្យមានសេរី ។


៣. កាល់វ៉ារី                 ជាទីទ្រង់ស្វែងរកខ្ញុំ             រកអ្នកបាបធំ 

    ដ្បិតទ្រង់ប្រណី          អ្នកជាប់អន្ទាក់                  អារក្សជាន់ឈ្លី 

    នាំចិត្តវក់វី               ឱ្យទាស់ទទឹងនឹងព្រះ ។


៤. គុណទ្រង់ធ្ងន់            ពេកពន់ថ្លៃហួសប្រមាណ       គុណទ្រង់ប្រោសប្រាណ

    ខ្ញុំបានឃើញច្បាស់      ពេលខ្ញុំប្រែចិត្ត                   ពន្លឺទ្រង់រះ 

    ចាំឃើញគុណព្រះ       ដែលធ្វើនៅកាល់វ៉ារី ។