Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ណូអែលបរិសុទ្ធ

  • 00:00  /  00:00
  • singer


១.  ណូអែលរាត្រីនេះ      ជាណូអែលបរិសុទ្ធ (ជាណូអែលបរិសុទ្ធ)
     ណូអែលមុនបំផុត     កើតនៅពេលយប់រងារ (នៅពេលយប់រងារ)
     ពួកគង្វៀលចៀម      ខ្លះយាមខ្លះដេកនិន្ទ្រា (មែនហើយ)
     ស្រាប់តែទេវតា        លេចឡើងរំពងអាកាស ។

២.  ណូអែលរាត្រីនេះ      ជាណូអែលបរិសុទ្ធ (ណូអែលបរិសុទ្ធ)
     បុត្រសន្តវិសុទ្ធ         ច្យុតចុះចាកឋានសួគ៌ា (ចុះចាកឋានសួគ៌ា)
     មកយកកំណើត       ជាមនុស្សនាលោកា (មែនហើយ)
     ប្រសូតមកជា          ស្ដេចលើសាសន៍អ៊ីស្រាអែល ។

៣.  ណូអែលរាត្រីនេះ     ជាណូអែលបរិសុទ្ធ (ណូអែលបរិសុទ្ធ)
     ព្រះយេស៊ូវព្រះបុត្រ   គង់នៅជិតយើងបង្កើយ (នៅជិតយើងបង្កើយ)
     ទ្រង់មកសង្គ្រោះ       រំដោះយើងពីបាបហើយ (មែនហើយ)
     កុំបង្អង់ឡើយ          មិត្តអើយទទួលទ្រង់ចុះ ។