Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

រកឋានជីវិត

  • 00:00  /  00:00
  • singer


១- ភពផែនដែនដី នៅនាលោកិយ គ្មានអ្វីឋិតថេរ ភពផែនដែនដី នៅនាលោកិយ គ្មានអ្វីឋិតថេរ ឃើញតែទុក្ខសោក កើតច្រើនឡើងទ្វេ គ្មានផ្លូវជៀសទេ ឱ្យរួចពីក្តីវេទនា តែងកើតរោគា ជរាស្លាប់។


២- គ្រប់គ្នាតែងមាន ប្រាថ្នាចង់បាន ក្តីសុខដរាប គ្រប់គ្នាតែងមាន ប្រាថ្នាចង់បាន ក្តីសុខដរាប ដឹងថាមានឋាន មួយមិនចេះស្លាប់ ចង់ឆ្លងប្រញាប់ ទៅឯឋានសួគ៌វិមាន ដ៏ជាទីឋាន ព្រះគង់នៅ។  

   

៣- អ្នកអើយខ្លួនបាប ទោសតែងត្រូវស្លាប់ ក្នុងនរកជ្រៅ អ្នកអើយខ្លួនបាប ទោសតែងត្រូវស្លាប់ ក្នុងនរកជ្រៅ តែព្រះស្រឡាញ់ ហើយបានរៀបផ្លូវ នាំអ្នកឆ្លងទៅ ឯត្រើយឋាននៃជីវិត     ឋានសុខសាន្តពិត អស់កល្បអើយ។


៤- កុំទៅខ្លួនឯង តាមផ្លូវបុណ្យព្រេង ទៅមិនបានឡើយ កុំទៅខ្លួនឯង តាមផ្លូវបុណ្យព្រេង  ទៅមិនបានឡើយ ដ្បិតអីខ្លួនអ្នក បាបធ្ងន់ណាស់ហើយ គ្មានអ្នកណាឡើយ ជួយដោះបានក្រៅពីព្រះ គឺទ្រ់ង់ជាម្ចាស់ លើជីវិត។


៥- ព្រះគ្រីស្ទបានមក ប្រោសលោះមនុស្សលោក ឱ្យរស់នៅពិត ព្រះគ្រីស្ទបានមក ប្រោសលោះមនុស្សលោក ឱ្យរស់នៅពិត ព្រះអង្គជាម្ចាស់ ឋានសួគ៌ពិសិដ្ឋ តាំងទ្រង់ក្នុងចិត្ត  ទ្រង់នឹងលុបទោសបាបចេញ បានស្អាតពោរពេញ ចូលឋានសួគ៌ ៕