Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះអង្គង្គ្រោះជារាជបុត្រ (ជារាជព្រះបុត្រ) ទ្រង់លះចោលផុតឋានសួគ៌លៃ យកជាតិជាមនុស្សក្នុងលោកិយ ឱ្យជនប្រុសស្រីចូលដល់ទ្រង់ ។
បន្ទរ- ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
២- ទ្រង់មានអំណាចគ្រប់ចេស្តា (អំណាចចេស្តា )គ្មាននាមព្រះណាដូចទ្រង់ផង បងប្អូនប្រុសស្រីកុំរារង់ អំណាចព្រះអង្គធំលើសគេ ។
៣- យើងត្រូវទទួលទ្រង់មកតាំង (ទទួលមកតាំង ) ដាក់លើបល្ល័ង្កចិត្តកុំរេ គ្មាននាមសង្គ្រោះណាទៀទេ មានតែនាមព្រះយេស៊ូវហោង ។
៤- អរគុណព្រះអង្គទ្រង់សប្បុរស (ទ្រង់សប្បុរស) ប្តូរព្រះជន្មលោះបាបមនុស្សផង ទាំងអ្នកទាំងខ្ញុំរួចតែម្តង លោហិតទ្រង់សងហើយលុបលាង។
៥- មើលកាលដែលទ្រង់ទ្រាំសុគត (ទ្រង់ទ្រាំសុគត) សុភាពអត់ធ្មត់លើឈើឆ្កាង ឈាមហូរស្រោចស្រពសព្វសព៌ាង្គ ទុកជាភស៉្ត័ងតាងឱ្យសង្ឃឹម។
៦- កូនអរគុណណាស់ណាម្ចាសថ្លៃ់ (ណាម្ចាស់ថ្លៃ) គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម ពីថ្ងៃនេះទៅកូនសង្ឃឹម ជឿពិតឥតព្រឹមដកចិត្តឡើយ ៕