Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឃើញព្រះយេស៊ូវ មកប្រោសលោះ ទ្រង់យកជាតិជាមនុស្ស ហើយរស់ជិតរាស្ត្រទ្រង់។
២- ឃើញទ្រង់ប្រកាស ពីព្រះអង្គ ថាព្រះចាត់មកផង បំណងដោះលោកិយ។
៣- ឃើញទ្រង់ធ្វើការ ឫទ្ធិបារមី មានមនុស្សប្រុសស្រី ឃ្មាតខ្មីតាមព្រះអង្គ ។
៤- តាមស្តាប់បន្ទូល កែតម្រង់ ទ្រង់ប្រោសអស់រោគផង ប្រោសឃ្លង់ដេញអារក្ស ។
៥- ឃើញទ្រង់ជាប់ឆ្កាង ជួសយើងជាក់ ដោយព្រះទ័យស្មោះស្មគ្រ័ ឱ្យថួននឹងបាបយើង។
៦- ឃើញទ្រង់សុគត រួចរស់ឡើង ព្រះបិតាដំកើង ទ្រង់ឡើងអស់កល្បអើយ។
៧- ខ្ញុំ ជាមនុស្សបាប ឃើញទ្រង់ហើយ ជឿជាក់មិនកន្តើយ ទ្រង់ហើយជាព្រះពិត ។
៨- ទ្រង់ឱ្យបន្ទូល នៃជីវិត ហើយលោមកំសាន្តចិត្ត ខ្ញុំសូមតាមព្រះអង្គ ៕