Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទារកតូចអើយ

  • 00:00  /  00:00
  • singer


១- ទារកតូចអើយ ចុះហេតុម្ដេចឡើយទ្រង់លះឋានសួគ៏ ពិភពលោកនេះជាឋានមិនគួរ
    ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ( ម្តេចចុះចាកសួគ៌មកឋានមនុស្សលោក ) ។

២- ទារកតូចអើយ ចុះហេតុម្តេចឡើយទ្រង់ផ្ទុំក្នុងស្នូក? ខ្វះអ្វីវិមានស្កឹមស្កៃក្នុងលោក
    ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? ( ម្តេចទ្រង់ជ្រើសយកស្នូកសត្វដូច្នេះ? )។

៣- ទារកតូចអើយ ខ្ញុំយល់ច្បាស់ ហើយអាថ៌កំបាំងនេះ ទំនាយទាយថាទ្រង់ជាព្រះគ្រីស្ទ
     មកជួយសង្គ្រោះរាស្រ្តអ៊ីស្រាអែល (មកជួយសង្រោះរាស្រ្តអ៊ីស្រាអែល ) ។

៤- ទារកតូចអើយ ខ្ញុំយល់ច្បាស់ ហើយអត្តន័យណូអែល ពួកគង្វាលចៀមជាក្រុមមនុស្ស
     ដែល ផ្ដើមធ្វើណូអែលមុនគេបង្អស់ ( ផ្ដើមធ្វើណូអែលមុនគេបង្អស់ )។

៥- គេមករកទ្រង់ ហត្ថាលើកផ្ចង់ជន្គង់លុតចុះ ក្រាបថ្វាយបង្គំព្រះអង្គសង្រ្គោះ
    តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត ( តាំងទ្រង់ជាម្ចាស់គ្រង់រាជ្យក្នុងចិត្ត )។

៦- ព្រះអង្គរាប់អាន មនុស្សបាបគ្រប់ប្រាណនិងអ្នកក្រពិត ជ្រើសតាំងគេឡើងជាមនុស្ស
    ពិសិដ្ឋ ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ (ឱ្យទៅឆ្ងាយជិតផ្សាយដំណឹងល្អ)។