Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មានព្រះយេស៊ូវ

  • 00:00  /  00:00
  • singer


១- នៅក្នុងដួងចិត្តខ្ញុំមានព្រះយេស៊ូវ  ជីវិតខ្ញុំធូរផុតទុក្ខអំពល់ ទ្រង់ដកអស់ក្តីតប់ប្រមល់ ទ្រង់ដកអស់ទុក្ខព្រួយកង្វល់ ចិត្តខ្ញុំបានស្កប់ស្កល់ ដោយផលព្រះវិញ្ញាណ នៅគ្រារងទុក្ខវេទនា នៅគ្រាតែលតោលឯកា ទ្រង់លូកហត្ថាមកជួយខ្ញុំមិនដែលខាន។ បន្ទរ- ព្រះយេស៊ូវគង់នៅទីណា  ទីនោះមានក្តីសុខសាន្ត ។ (ស្ទួន)


២- នៅក្នុភូមិឋានខ្ញុំមានព្រះយេស៊ូវ គ្រួសាខ្ញុំធូរផុតទុក្ខអំពល់ ទ្រង់ដកអស់ការជ្រួលច្របល់ ទ្រង់ដកអស់អពមង្គល ចិត្តខ្ញុំបានស្កប់ស្កល់ ដោយផលព្រះវិញ្ញាណ នៅគ្រារងទុក្ខវេទនា   នៅគ្រាលតែលតោលឯកា ទ្រង់លូកហត្ថាមកជួយមិនដែលខាន ៕