Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

រដូវភ្លៀងធ្លាក់

កែវ សារ៉ាត - រាំវង់

  • 00:00  /  00:00
  • singer

I-រដូវភ្លៀងធ្លាក់នៅស្រុកយើង ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ រដូវភ្លៀងធ្លាក់នៅ​ស្រុកយើងផ្គរលាន់ឯជើង​គ្រហឹម​ថ្ងូរ មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ ទីទុយមៀម ថ្ងូរជ្រែករាត្រី យើយ!....យើយ!.....យើស....យើស...។

II-កង្កែបអូបៗយំក្នុងបឹង ស្រែកយំទ្រហឹងតាមគង្គា កង្កែបអូបៗយំក្នុងបឹង ស្រែកយំ​ទ្រហឹងតាមគង្គា ព្រលឹមស្វាងរះព្រះសុរិយា អ្នកស្រែចម្ការទឹមគោកក្របី យើយ!....យើយ!.....យើស....យើស...។

R-នឹកឡើងសែនស្ដាយអនុស្សាវរីយ៍ កាលយើងទាំងពីរនៅក្មេងវ័យ នឹកឡើងសែន​ស្ដាយអនុស្សាវរីយ៍ កាលយើងទាំងពីរនៅក្មេងវ័យ បងណាត់ជួបអូនក្រោមដើមជ្រៃ រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង យើយ!.... យើយ!.....យើស....យើស...។
III-ស្រណោះទូលពោធិ៍ក្បែរបឹងព្រៃ បងនាំអូនស្រីជិះទូកលេង ស្រណោះទូលពោធិ៍​ក្បែរបឹងព្រៃ បងនាំអូន
ស្រីជិះទូកលេង កុកក្រៀលក្រសារស្រែកក្ដែងៗ អកុសល​ចំបែង​ឱ្យយើងព្រាត់ឆ្ងាយ យើយ!....យើយ!..... យើស....យើស... អូ!...........អូ!......... ៕