Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះហឫទ័យស្មោះត្រង់

  • 00:00  /  00:00
  • singer


១- បងប្អូនអើយចូរចាំជាក់ថា ព្រះវរបិតាទ្រង់មានហឫទ័យស្មោះត្រង់ ទ្រង់ហៅយើងមក   ដោយបានសន្យាឱ្យធ្វើជាកូនព្រះអង្គ   គឺទ្រង់

ស្មោះត្រង់ មិនដែលបោះបង់ កូនណាមួយចោលសោះឡើយ  ចូរទុកចិត្តទ្រង់ចុះ ព្រោះទ្រង់បានសន្យាហើយ។


២- ទ្រង់ស្មោះត្រង់ជួយយើងរាល់ថ្ងៃ  នៅនាលោកិយកើតមានសេចក្តីល្បួងមិន  ស្បើយ ជាប់មានទុក្ខព្រួយបៀតបៀនខ្វះខាត  ទ្រង់មិនធ្វើកន្តើយតែងប្រោស

ឱ្យល្ហើយ   មិនដែលខានឡើយ   រាល់ពេលណាផ្ទេរលើទ្រង់  ចូរទុកចិត្តទ្រង់ចុះ  ទ្រង់មានព្រះទ័យស្មោះត្រង់ ។


៣- ទ្រង់សន្យាតាំងអ្នកសុចរិត ដោយជំនឿពិតលើព្រះរាជបុត្រាព្រះអង្គ  នឹងយាងមកទៀតតាមពេលកំណត់  ដោយសារយល់ដល់កូនទ្រង់  បំផ្លាស់

រូបអង្គ អ្នកស្មោះតាមទ្រង់ ជារូបកាយដ៏ឧត្តម៕