Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ជួយមិនដែលខាន

  • 00:00  /  00:00
  • singer


១- តាំងតែពីខ្ញុំបានជឿព្រះអង្គ មានសេចក្តីទុក្ខល្បួងល្បងជាញយៗ

        តែទ្រង់មានព្រះហឫទ័យស្មោះ   ជួយដល់ខ្ញុំមិនឱ្យធ្លោយ  

ដោយទ្រង់មិនបណ្តោយ ឱ្យល្បួងហួសកម្លាំង 

ទ្រង់រៀបផ្លូវឱ្យជៀសឧបសគ្គដែលរារាំង នាំខ្ញុំផុតគ្រោះថ្នាក់។

២- ខ្ញុំសំរេចចិត្តដើរតាមព្រះអង្គ មានខ្មាំងបៀតបៀនប៉ុនប៉ងធ្វើឱ្យអាក់

គំរាមកំហែងលោមបញ្ឆោត   ធ្វើឱ្យខ្ញុំបែរចិត្តគ្រាក  

ចោលទ្រង់ព្រោះលំបាក នៅតាមផ្លូវទៅមុខ

តែព្រះអង្គដឹកដៃខ្ញុំជាប់   ទទួលផ្ទុកការលំបាកជួសខ្ញុំ ។

៣- ខ្ញុំសំរេចចិត្តធ្វើការថ្វាយព្រះ  កិច្ចការសាច់ឈាមចង់ឈ្នះការឧត្តម

មេល្បួងឡោមព័ទ្ធខ្ញុំជុំជិត  តែទ្រង់បានការពារខ្ញុំ

រងជាប់មិនបារម្ភ ជួយខ្ញុំគ្រប់ទាំងអស់ 

ការបានសំរេចយកជោគជ័យ  ដ្បិតទ្រង់ស្មោះ  ជួយខ្ញុំមិនដែលខាន ៕