Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះអង្គស្រឡាញ់មិនបោះបង់

  • 00:00  /  00:00
  • singer

១- ព្រះវរបិតា ទ្រង់ស្នេហាដល់មនុស្សទាំងឡា  ព្រះអង្គមិនណាយ ទោះយើង  ជាមនុស្សលិចលង់      តែដោយក្តីស្រឡាញ់

ដល់យើងទ្រង់មិនដែលបោះបង់ ហើយក៏ចាត់អង្គសង្គ្រាះឱ្យមកផែនដី។


២- ព្រះគ្រីស្ទប្រសូត   មកជាមនុស្សនៅបេថ្លេហិម  ទ្រង់ផ្តល់សង្ឃឹម ឱ្យមនុស្ស    គ្រប់ជាតិប្រុសស្រី    មានសេចក្តីសុខសាន្ត 

ដោយបានព្រះអង្គប្រោសប្រណី   បង្កើតជាថ្មីដោយព្រះវិញ្ញាណព្រះអង្គ ។


៣- ព្រះគ្រីស្ទរងទុក្ខ  យ៉ាងខ្លោចផ្សានៅកាល់វ៉ារី ប្តូរក្ស័យជីវី ជួសយើង    យកឈាមចេញសង ឱ្យរួចពីក្តីស្លាប់

ព្រោះបាបយើងធ្ងន់ក្រៃកន្លង  ព្រះគុណព្រះអង្គលោះជារបស់ទ្រង់ដាច់ ។


៤- ព្រះគ្រីស្ទរស់ឡើង  បានតម្កើងដល់សិរីល្អ  នៅឋានបវរ ទ្រង់ក៏ រៀបទុក្ខជាស្រេច ឱ្យដល់អស់អ្នកណា

ដែលស្មគ្រ័ចិត្តទទួលទ្រង់ដាច់  ដោយបានសម្រេចយកទ្រង់ជាព្រះខ្លួនផ្ទាល់  ៕