Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរយើងច្រៀងថ្លែងពីព្រះគុណ

  • 00:00  /  00:00
  • singer


១- ពួកយើងមកជុំគ្នាហើយ      ឱបងប្អូនអើយចូរក្រោកឈរឡើង (ស្ទួន) 
     ស្រែកច្រៀងសរសើតម្កើង   ដល់ព្រះនៃយើងដ៏ធំប្រសើរ (ស្ទួន )

២- ព្រះគុណទ្រង់ធ្ងន់អស្ចារ្យ     ទោះបីយ៉ាងណាក៏ផ្ទឹមមិនស្មើ (ស្ទួន ) 
     របស់ផងសព្វសារពើ         ព្រះហស្ដទ្រង់ធ្វើ យើងគួរកោតស្ញែង (ស្ទួន) 

៣- យើងច្រៀងសរសើព្រះគុណ  ដ៏ធំលើសលន់ទ្រង់បានសម្ដែង (ស្ទួន) 
     មេត្តាករុណាក្រៃលែង         ដោយរើសយើងចេញពីលោកបាត់បង់ (ស្ទួន)

៤- សរសើព្រះវរបិតា              ព្រះទ័យស្នេហាដល់លោកលិចលង់ (ស្ទួន) 
    ចាត់ព្រះសង្គ្រោះមួយអង្គ      យាងមកស្រោចស្រង់គឺអង្គរាជបុត្រ (ស្ទួន)

៥- សរសើព្រះយេស៊ូវគ្រីស្ទ       ព្រះគុណធ្ងន់ម្ល៉េះ ហឫទ័យអត់ធ្មត់ (ស្ទួន) 
    លោះយើងដោយប្ដូរសុគត    ហៅយើងចេញផុតពីក្ដីវេទនា (ស្ទួន)

៦- សរសើអង្គព្រះវិញ្ញាណ        ដែលព្រះប្រទានមកយើងគ្រប់គ្នា (ស្ទួន) 
     ជួយើងឲ្យបានភ្លឺថ្លា           ថែទាំរក្សាក្នុងភាពឧត្តម (ស្ទួន)

៧- ចូលយើងខំស្ដាប់ព្រះសៀង   ទ្រង់ផ្ដល់ជាទៀងកុំនៅសំងំ (ស្ទួន) 
     ទ្រង់ឆ្នៃយើងឱ្យបានសម      កូនព្រះឧត្តមខ្ពស់ផុតលោកា (ស្ទួន)