Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដោយពឹងព្រះនាម

  • 00:00  /  00:00
  • singer



១- ឱ! ព្រះយេស៊ូវអើយ                   ទ្រង់ជាព្រះអង្គសង្គ្រោះ   ស្ទួន
     ទ្រង់មានព្រះនាមឧត្តមស័ព្ទពិរោះ     ប្រោសលោះមនុស្សគ្រប់គ្នា ស្ទួន

២- ដោយសារព្រះគុណទ្រង់               យើងខ្ញុំបានជាអ្នកជា    ស្ទួន
     ហើយបានធ្វើជាកូនព្រះវរបិតា         រាប់ជាអ្នកសុចរិត       ស្ទួន

៣- ទ្រង់មានក្តីសប្បុរស                    ស្រឡាញ់មេត្តាអាណិត    ស្ទួន
     អត់ទោសបាបយើងឱ្យរួចគង់ជីវិត   ​​​  ថ្វាយចិត្តពឹងព្រះអង្គ     ស្ទួន

៤- ដោយពឹងអាងព្រះនាម                 យើងបានសម្រេចបំណង  ស្ទួន
    សូមអ្វីនោះបានសម្រេចដូចចិត្តប៉ង     ការល្បងយើងបានឈ្នះ   ស្ទួន