Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចិត្តខ្ញុំស្រែកច្រៀងពីគុណករុណា ទ្រង់ប្រោសមេត្តាដល់ខ្ញុំរួចហើយ
ខ្ញុំមានសេរី រួចខ្លួនដល់ត្រើយ ព្រលឹងខ្ញុំអើយ រីករាយអស្ចារ្យ។
២- ឥឡូវខ្ញុំច្រៀង វងំក្នុងចិត្ត សរសើរព្រះពិត ទ្រង់មានមេត្តា
បាបខ្ញុំមិនគួ ទ្រង់ប្រោសសោះណា តែព្រះបិតា ស្នេហាខ្ញុំពិត។
៣- ព្រះគុណនៃទ្រង់ខ្ញុំវាល់មិនបាន ច្រើនហួសប្រមាណស្រោចស្រពដួងចិត្ត
នាំឲ្យខ្ញុំច្រៀងរឿងមួយជីវិត ច្រៀងថ្វាយព្រះពិត ដែលសង្គ្រោះខ្ញុំ។