Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំសូមលាទៅ

  • 00:00  /  00:00
  • singer


១- ខ្ញុំសូមលាទៅ ឱបងប្អូនអើយ ឥតវិលវិញបាន (ស្ទួន) លាញាតិអើយ លាសាច់អើយសន្តាន  សម្លាញ់ខ្ញុំអើយធ្លាប់រួមស្និទ្ឋស្នាល (ស្ទួន)

២- ខ្ញុំសូមលាទៅ មាសស្ងួនខ្ញុំអើយ សូមទុក្ខធូរស្រាល (ស្ទួន) ខ្ញុំផ្ដាំអើយ ឲ្យខំអើយឈឺឆ្អាល  ដួងចិត្តខ្ញុំអើយ ដើរក្នុងផ្លូវព្រះ (ស្ទួន)

៣- លាលោកិយ ឱបងប្អូនអើយ លាអ្វីប្រែផ្លាស់ (ស្ទួន) លាកាយអើយ លាទ្រព្យស្រឡះ ប្រាក់លាមាសដែលមនុស្សប្រាថ្នា (ស្ទួន)

៤- ខ្ញុំទៅឯព្រះ ឱបងប្អូនអើយ នៅឋានសួគ៌ា (ស្ទួន) យើងនឹងអើយ យើងនឹងអើយជួបគ្នា   ឱបងប្អូនអើយពេលព្រះយាងមក (ស្ទួន)៕