Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះយេស៊ូបានប្រោសខ្ញុំហើយ ខ្ញុំមិនភ័យឡើយពេលលាលោកិយ រូបកាយខ្ញុំជាធូលីដី លុះដល់ថ្ងៃខ្ញុំរស់វិញមានទាំងអំណាចចេស្ដា។
២- កាលកំពុងតែរស់នៅឡើយ ខ្ញុំឃើញព្រះគុណផ្តល់មកអស្ចារ្យ បន្ទូលលោមពាក្យផ្អែមសន្យា មានចេស្ដាជួយនាំខ្ញុំឲ្យរួចពីក្ដីវិនាស។
៣- ពេលខ្ញុំដួលទ្រង់ត្រកងបី ជួនពេលលោកិយនាំឲ្យផ្តេសផ្តាស នាំភ្លេចទ្រង់ភ្លេចព្រះគុណព្រះ តែអម្ចាស់នាវិលវិញ ទាំងថែមព្រះគុណជារឿង។
៤- មើលទេវតានាំខ្ញុំទៅហើយ ឆ្លងកាត់ផុតត្រើយដែនស្លាប់ជាទៀង ពាក្យសន្យាទ្រង់នៅឥតល្អៀង ប្រោសជាទឿងដរាបខ្ញុំនៅជិត បានឃើញព្រះភក្ត្រ។