Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះយេហូវ៉ាជាទីពឹងជ្រក

  • 00:00  /  00:00
  • singer


១- ព្រះយេហូវ៉ាទ្រង់ជាថ្មដារឹងមាំ    ជាបន្ទាយខ្ញុំជ្រកកោន
     ជាអ្នកដោះខ្ញុំពីគ្រោះថ្នាក់   ខ្មាំងស្ទាក់ពួន   ជាច្រើនស្ទួនជិតជុំ
     ទ្រង់ក៏ជាខែលជួយបិតបាំងផុតទុកធំ   ជាស្មែងសេចក្តីសង្គ្រោះរបស់ខ្ញុំ
     ហើយទ្រង់ក៏ជាប៉មយ៉ាងខ្ពស់ឧត្តម    ជាទីជ្រកកោនពេលអាសន្ន។

២- រលកនៃក្តីស្លាប់បានព័ទ្ធខ្ញុំជុំជិត    ក្តីទុច្ចរិតឡើងជោរជន់
     ខ្សែរូតនៃក្តីស្លាប់រុំព័ទ្ធ    ជាច្រើនជាន់    ឱ្យភ័យស្លន់អស្ចារ្យ
     នៅគ្រាមានសេចក្តីទុក្ខព្រួយឬវេទនា    នោះខ្ញុំក៏អំពាវនាវព្រះយេហូវ៉ា
     ទ្រង់តែងផ្ទៀងព្រះការណ៌     ហើយបែភ័ក្ត្រា    ជួយដោះខ្ញុំឱ្យរួចទុកភ័យ៕