Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

យើងជួបជុំគ្នា

  • 00:00  /  00:00
  • singer


១- សែនសប្បាយ សែនសប្បាយអស្ចារ្យ ថ្ងៃនេះណា យើងជួបជុំគ្នាថ្វាយបង្គំព្រះ ស្ទួន

ដោយចិត្តយល់ច្បាស់ ទ្រង់ជាព្រះពិត ពេញដោយឥទ្ធិឫទ្ធិ  ហើយជាម្ចាស់លើភពផែនដី ។

សែនសប្បាយ  សែនសប្បាយអស្ចារ្យ ចិត្តហានក្លា ពួកយើងគ្រប់គ្នាស្រែកច្រៀងរាល់ថ្ងៃ ស្ទួន

ថ្វាយសិរីល្អ ដល់ព្រះអម្ចាស់ថ្លៃ ព្រះគ្រប់ទាំងអ្វី គឺព្រះព្រះគ្រីស្ទជាម្ចាស់ ។

២- សែនសប្បាយ សែនសប្បាយរីករាយ បងប្អូនអើយ យើងពួតដៃគ្នាឱ្យបានខ្លាំងក្លា ស្ទួន

បម្រើព្រះអង្គ កុំបីរួញរា ឱ្យយើងគ្រប់គ្នា រស់ថ្វាយទ្រង់ដោយចិត្តភក្តី ។

សែនសប្បាយ  សែនសប្បាយរីករាយ បងប្អូនអើយ ដោយព្រះចេស្តាបង្កើតយើងថ្មី ស្ទួន

មានជំនឿមាំ ក្នុងព្រះមេត្រី បានសិទ្ធធំក្រៃ  ធ្វើជាកូនព្រះអង្គ៕