Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សូមព្រះលោហិតដ៏មានចេស្តា តាំងសញ្ញាប្រោសលោះនៅលើឈើឆ្កាង
ហូរពីរបួសទ្រង់មកលាងបាបខ្ញុំគ្រប់យ៉ាង ប្រោសលុបលាងស្នាមបែកប្រេះស្រាំ
ក្នុងដួងព្រលឹងគ្រាំគ្រា បានជាស្រឡះពីបាបកម្ម ទ្រង់ឈឺចាប់
ដោយសារទោសខ្ញុំ ឱព្រះអម្ចាស់អើយទោសខ្ញុំធ្ងន់ក្រៃ។
២- ទូលបង្គំនឹងលើកពែងឡើងផឹក សូមរំលឹកឱ្យខ្ញុំនឹកចាំរាល់ថ្ងៃ
នឹកឃើញដល់ឈាមវិសេសហូរចុះលុះត្រាក្ស័យ ឱម្ចាស់ថ្លៃទ្រង់ឈឺយ៉ាងណា
ទ្រង់បានច្រូចជាអំណាយ ចែកឱ្យដល់សិស្សផឹកគ្រប់គ្នា ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា ឱព្រះអង្គអើយពែងទ្រង់ខ្ញុំស្កប់ចិត្ត។
៣- ទ្រង់ឱ្យខ្ញុំផឹកដរាបទ្រង់មក ប្រោសស្រង់យកនាំទៅឋាននៃជីវិត
នៅលើលោកិយខ្ញុំខុសរាល់ថ្ងៃដោយល្បួងពិត សូមអាណិតលើកលែងទោសា
ពែងទ្រង់មានភាពបរិសុទ្ធ បំផុតទ្រង់តាំងជាសញ្ញា ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា ឱព្រះអម្ចាស់អើយខ្ញុំសូមលន់តួ ៕