Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះអម្ចាស់យេស៊ូវអើយ

  • 00:00  /  00:00
  • singer

១- ព្រះអម្ចាស់យេស៊ូវអើយ    ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់

សូមទទួលព្រះអង្គទុកជាម្ចាស់    លើជីវិតខ្ញុំដោយស្ម័គ្រស្មោះ   ។

ព្រះអម្ចាស់យេស៊ូវអើយ      ខ្ញុំសូមថ្វាយព្រលឹងទាំងអស់

រៀងរាល់ថ្ងៃសូមទ្រង់មេត្តាប្រោស  ឱ្យខ្ញុំរស់សម្រាប់ទ្រង់មួយ   ។

២- ព្រះអង្គម្ចាស់យេស៊ូវអើយ    គឺទ្រង់ហើយដែលសង្គ្រោះខ្ញុំ

ដោយរងទុក្ខជួសខ្ញុំអ្នកទោសធំ បង់ព្រះជន្មលោះទោសខ្ញុំហើយ  ។

ព្រះអម្ចាស់យេស៊ូវអើយ        ទ្រង់ស្រឡាញ់មិនចេះប្រែឡើយ

ចងចិត្តខ្ញុំឱ្យស្រឡាញ់ទ្រង់ហើយ  ក្រែងកន្តើយជួយឱ្យជាប់នៅ  ៕