Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះយេស៊ូវអើយ

  • 00:00  /  00:00
  • singer


១- ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ (ស្រឡាញ់ព្រះអង្គ) ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ ដ្បិតទ្រង់ជាមិត្តហឫទ័យស្មោះត្រង់ ជួយដោះទុក្ខខ្ញុំមិនឱ្យបាត់បង់

ទោះខុសដេកដួលក៏ជួយតម្រង់ ទ្រង់ជួយស្រោចស្រង់ខ្ញុំអ្នកមានបាប ។

២- ឱព្រះយេស៊ូវអើយ ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ (ដើរតាមទ្រង់ហើយ) ឱព្រះយេស៊ូវអើយ ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ ទ្រង់ជាសិរសានាំខ្ញុំរកត្រើយ កាត់ព្យុ់រះងល្បួងមិនដែលរាឡើយ

ឱ្យខ្ញុំអាចដើរតាមទ្រង់មិនល្វើយ នាំដាក់ដល់ត្រើយឋានសួស្តី

៣- ឱព្រះយេស៊ូវអើយ ទ្រង់ឱ្យខ្ញុំមានកម្លាំង (ឱ្យមានកម្លាំង) ឱព្រះយេស៊ូវអើយ ទ្រង់ឱ្យខ្ញុំមានកម្លាំង ទ្រង់ជាមេទ័ពនាំមុខចូលច្បាំង តទល់មេបាបនាមឈ្មោះសាតាំង  បំផ្លាញក្តីស្លាប់ដ៏មានកម្លាំង ទ្រង់នាំមុខច្បាំងទាមទារជីវិត ។

៤- ឱព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំតែទ្រង់ (ថ្វាយបង្គំទ្រង់) ឱព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំតែទ្រង ដ៏ជាព្រះពិតជាម្ចាស់គ្រប់គ្រង ទាំងផ្តល់ជីវិតមកឱ្យខ្ញុំផង  លោះខ្ញុំរួចខ្លួនលាងអស់សៅហ្មង រួចរាប់ខ្ញុំផងជាកូនស្ងួនភ្ងា  ។

៥- ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំសរសើរដល់ទ្រង់ (សរសើរដល់ទ្រង់) ឱព្រះយេស៊ូវអើយ   ចិត្តខ្ញុំសរសើរដល់ទ្រង់ ព្រះពិតតែមួយព្រមថ្វាយរូបអង្គ ឡ្រាញ់ខ្ញុំណាស់មិនឱ្យបាត់បង់ សូមតាំងនាមទ្រង់ខ្ពស់លើសនាមផង   ហើយស៊ូប្តូរបង់ដើរតាមទ្រង់ទៅ ៕