Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

គួសេរសើរទ្រង់ដោយលោតកញ្ឆោង

  • 00:00  /  00:00
  • singer


១- ទ្រង់គួរសរសើរដោយលូតកញ្ឆោង  ទាំងប្រដាប់ភ្លេងច្រៀងថ្វាយពរជ័យ

 ដ្បិតក្តីសម្បុរសទ្រង់ច្រើនពេកក្រៃ  បានប្រោសប្រណីឱ្យខ្ញុំរួចទោស។

២- សូមលើកសរសើរព្រះឫទ្ធិចេស្តា ធ្វើគ្រប់កិច្ចការគ្មានសល់ចន្លោះ

របស់មើលឃើញនិងមិនឃើញសោះ ទ្រង់ធ្វើទាំងអស់ជាស្នាដៃទ្រង់។

៣- មើល! ក្តីស្រឡាញ់ទ្រង់មានដល់មនុស្ស ក្តីស្នេហ៍ដ៏ស្មោះមានតែព្រះអង្គ

ស្រឡាញ់ដល់ប្តូរបង់ព្រះជន្មទ្រង់ ដើម្បីស្រោចស្រង់ជីវិតយើងខ្ញុំ។

៤- សូមលើកសរសើរដល់សិរីល្អ និងភាពបវរបរិសុទ្ធឧត្តម 

ធ្វើជាគំរូតំរង់យើង ទាំងជួយដឹកនាំឱ្យតាមទាំងអស់។ 

៥- ខ្ញុំចង់តែច្រៀងឱ្យអស់ពីចិត្ត ច្រៀងពីក្តីពិតនៃការប្រោសលោះ 

ផ្តាច់ខ្ញុំពីស្លាប់ឱ្យព្រលឹងរស់  បានចូលចំពោះព្រះវរបិតា ។

៦- សូមច្រៀងសរសើរដល់ព្រះដ៏ពិត ព្រះមានជីវិតម្ចាស់ឋានសួគ៌ា

 សរសើរពីគុណនិងក្តីមេត្តា  កាន់ពាក្យសន្យាមិនចេះប្រែប្រួល ៕