Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះអង្គជាម្ចាស់នៃឋានសួគ៌

  • 00:00  /  00:00
  • singer


១-     ឱ! ពួកមនុស្សជាតិនៅផែនដីអើយ            ចូរកុំកន្តើយនឹងព្រះជាម្ចាស់

         បន្លឺសំឡេងឱ្យលាន់ឮច្បាស់                  ពោលសរសើរព្រះសន្តិវិសុទ្ធ  ។


២-     ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ                   ដល់ព្រះពណ្ណរាយដោយស្មោះបំផុត

         និងលើកតម្កើងព្រះនាមបរិសុទ្ធ               ប្រគុំថ្វាយបទរុងរឿងសួស្តី  ។


៣-     ចូរឱ្យអស់មនុស្សសាសន៍ផងនានា           ដើរតាមមាគ៌ាសិរីជោគជ័យ

         ហើយស្គាស់ស្នាព្រះហស្តអស្ចារ្យក្រៃ         ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់។


៤-     ទ្រង់បានបង្កើតមេឃនិងផែនដី                មនុស្សក្នុងលោកិយនិងសព្វអ្វីផង

         ដោយសារអំណាចឫទ្ធីព្រះអង្គ                គឺមានតែទ្រង់ជាម្ចាស់សួគ៌ា ។


៥-     ឱ! ប្រជាជនក្នុងសាកលលោក                ចូរថ្វាយជ័យជោគប្រសើរមហិមា

         ចូកោតសរសើរព្រះម្ចាស់សួគ៌ា                ទ្រង់មាននាមាឧត្តមអស្ចារ្ស។


៦-     ទ្រង់នឹងតាំងរាជ្យនគរទ្រង់ឡើង               យើងស្រែកទ្រហឹង ទាំងប្រកាសថា

         រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា              សត្វគ្រប់រូបាដោយក្តីសប្បុរស ៕