Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- យើងឃើញថាសន្តិភាព មានក្នុងព្រះយេស៌ូវ ឱណាបងប្អុនអើយ យើងឃើញថាសន្តិភាព មានក្នុងព្រះយេស៊ូវ ជាសន្តិភាពពិត មានដល់កូនព្រះអង្គ អ្នកណាចង់បាន ត្រូវទទួលទ្រង់
ទុក្ខជាម្ចាស់ជីវិតផង នឹងបានសុខសន្តិភាពហើយ ។
២- យើងឃើញសេចក្តីជំនឿ មានក្នុងព្រះយេស៊ូវ ឱណាបងប្អូនអើយ យើងឃើញសេចក្តីជំនឿ មានក្នុងព្រះយេស៊ូវ ជាជំនឿដ៏រស់ មានដល់កូនព្រះអង្គ អ្នកណាចង់បាន ត្រូវទទួលទ្រង់
ជាម្ចាស់ជីវិតផង នោះនឹងបានសង្គ្រោះពិត ។
៣- ក្តីសង្ឃឹមនិងអំណរ មានក្នុងព្រះយេស៊ូវ ឱណាបងប្អូនអើយ ក្តីសង្ឃឹមនិងអំណរ មានក្នុងព្រះយេស៊ូវ សេចក្តីស្រឡាញ់ពិត ក៏នៅក្នុងព្រះអង្គ អ្នកណាចង់បាន ត្រូវទទួលទ្រង់
ទុក្ខជាម្ចាស់ជីវិតផង នោះនឹងបានគ្រប់ទាំងអស់ ។
៤- រីភាពដ៏បរិសុទ្ធ មានក្នុងព្រះយេស៊ូវ ឱណាបងប្អូនអើយ រីភាពដ៏បរិសុទ្ធ មានក្នុងព្រះយេស៊ូវ ទាំងអំណាចចេស្តា ក៏របស់ព្រះអង្គ អ្នកណាចង់បាន ត្រូវទទួលទ្រង់ ទុក្ខជាម្ចាស់ជីវិតផង នឹងបានជាកូនព្រះពិត៕