Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឆ្នាំថ្មីសួស្តីបវរ យើងច្រៀងថ្វាយពរដល់ព្រះជាម្ចាស់
យើងខ្ញុំពិតជាកូនព្រះ បានស្គាល់ជាក់ច្បាស់ទ្រង់ជាបិតា
ទ្រង់បង្កើតថ្ងៃខែឆ្នាំ តាំងរដូវឱ្យយើងរាល់គ្នា
ចាក់ភ្លៀងសន្សើមគ្រប់គ្រា ប្រទានផល្លាចម្អែតយើងខ្ញុំ។
២- ឆ្នាំថ្មីយើងច្រៀងសុំពរ សុំសុខបវរក្នុងម្លប់ឧត្តម
សូមព្រះវិញ្ញាណដឹកនាំ តម្រង់យើងខ្ញុំតាមសេចក្តីពិត
សូមឱ្យសេចក្តីស្រឡាញ់ មានពោរពេញនៅក្នុងដួងចិត្តស
រាប់មនុស្សទាំងអស់ជាមិត្ត ទាំងស្រង់ជីវិតគេឱ្យរួចផង៕