Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱ!អ្នកដែលឃ្លានអើយ សង្ឃឹមដល់ព្រះអង្គចុះ
ឱ!អ្នកដែលស្រេកអើយ សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់សេចក្តីត្រូវការអ្នកទាំងអស់ ទ្រង់ផ្តល់អាហារហើយចម្អែតអ្នក ស្ទួន
២- ឱ!..អ្នកជាប់ទោសអើយ សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..អ្នករងគ្រោះអើយ សង្ឃឹមដល់ព្រះអង្គចុះ
ទោះត្រូវសង្កត់សង្កិនមួលបង្ខុស ទ្រង់ស្រាយចំណងហើយកាន់ក្តីអ្នក ស្ទួន
៣- ឱ!..អ្នកភ្លាត់ដួលអើយ សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..ពួកអ្នកខ្វាក់អើយ សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់ថាអ្នកងងឹតឥតដឹងសោះ ទ្រង់លើកអ្នកឡើងហើយបំភ្លឺភ្នែក ស្ទួន
៤- ឱ!..ក្មេងកំព្រោអីយ សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..ស្រីម៉េមាយអើយ សង្ឃឹមដល់ព្រះអង្គចុះ
ព្រះទ្រង់មិនបោះបង់ចោលពួកអ្នកសោះ ទ្រង់ថែរក្សាហើយទ្រទ្រង់អ្នក ស្ទួន