Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ

  • 00:00  /  00:00
  • singer


១-  ម្នាលបណ្ដាជននៅផែនដីអើយ       ចូរបន្លឺថ្វាយជាពាក្យអំណរ 
      (អឺយ ជាពាក្យអំណរ)
      ម្នាលបណ្ដាជននៅផែនដីអើយ       ចូរបន្លឺថ្វាយជាពាក្យអំណរ
      ចូរថ្វាយបង្គំព្រះដោយស្មោះស      *ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់ (ស្ទួន)

២-  ចូរបម្រើទ្រង់ដោយអរសប្បាយ        ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ 
      (អឺយ នៅចំពោះព្រះ)
      ចូរបម្រើទ្រង់ដោយអរសប្បាយ        ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ
      ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់     *ចូរច្រៀងថ្វាយព្រះដោយស្មោះពីចិត្ត (ស្ទួន)                

៣-  ចូរដឹងថាទ្រង់ជាអាទិករ                បង្កើតយើងមកជារាស្រ្តពិសិដ្ឋ 
      (អឺយ ជារាស្រ្តពិសិដ្ឋ)
      ចូរដឹងថាទ្រង់ជាអាទិករ                បង្កើតយើងមកជារាស្រ្តពិសិដ្ឋ
      យើងរាល់គ្នាជារាស្រ្តព្រះអង្គពិត      *ចូរយើងថ្វាយចិត្តស្នេហ៍ស្និទ្ធភក្ដី (ស្ទួន)

៤-  ចូរចូលច្រកទ្រង់ដោយអរព្រះគុណ    ហើយចូលព្រះលានដោយច្រៀងបទថ្មី
      (អឺយ ដោយច្រៀងបទថ្មី) 
      ចូរចូលច្រកទ្រង់ដោយអរព្រះគុណ    ហើយចូលព្រះលានដោយច្រៀងបទថ្មី
      ច្រៀងបទសរសើរព្រះដ៏មានជ័យ      *យើងច្រៀងរាល់ថ្ងៃថ្វាយព្រះអម្ចាស់ (ស្ទួន)

៥-  ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ        ក្ដីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់ 
     (អឺយ មិនប្រែក្រឡាស់)
     ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ         ក្ដីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់
     ព្រះទ័យសប្បុរសនឹងយើងខ្ញុំណាស់  *មិនចេះប្រែផ្លាស់អស់កល្បជានិច្ច (ស្ទួន)