Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់លះសិរីល្អ

  • 00:00  /  00:00
  • singer


១. ទ្រង់លះសិរីល្អចាកសួគ៌ឋាន    ធ្វើអំណោយទាន
     ដល់មនុស្សរងទុក្ខខ្ចាយខ្ចាត់   យកជាតិជាមនុស្ស ប្រសូតនៅក្នុងក្រោលសត្វ
     បាបជនថោកត្រូវស្លាប់បាត់   អាចចូលជួបទ្រង់បាន។
     ចូរយើង ទទួលទ្រង់ចុះ       ទ្រង់លោះឱ្យរួចបាបបាន (ស្ទួន)

២. ទ្រង់លះព្រោះតែស្រឡាញ់មនុស្សលោក   មកជួយដោះទុក្ខ 
     ទ្រាំឈឺចាប់ហួសប្រមាណ    យកលោហិតបង់ ជាថ្លៃលោះបាបគ្រប់ប្រាណ
     ស្លាប់ជួសមនុស្សទោសសាមាន្យ ដើម្បីឱ្យយើងរស់។
     ចូរយើង ព្រមជឿទ្រង់ទៅ  យើងត្រូវទ្រង់ប្រោសឱ្យរស់   (ស្ទួន)

៣. ទ្រង់លះមកតាំងជាស្ពានមេត្រី   ទាំងជួយដឹកដ 
     នាំចូលដល់ព្រះដោយស្មោះ   បានជានឹងទ្រង់ លោហិតផ្សះផ្សាបង់ជួស 
     ទើបព្រះទទួលរំដោះ   លើកតាំងជាកូនស្ងួន ។
     ចូរយើង  ចូលតាមទ្រង់ចុះ   ទ្រង់លោះយើងជាកូនស្ងួន (ស្ទួន)