Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមទ្រង់ផ្ទុំលក់ដោយសុខសាន្ត

  • 00:00  /  00:00
  • singer


១. សូមទ្រង់ផ្ទុំលក់ម្ចាស់អើយដោយសុខសាន្ត   (ស្ទួន)
    ព្រះបុត្រថ្កើនថ្កានម្ចាស់លើលោក         (ស្ទួន)
    ទ្រង់មានចេស្តា ប្រសូត្រមក ជួយដោះមនុស្សលោក ឲ្យរួចពីស្លាប់
    ហាអឺអឺយ ជួយដោះមនុស្សលោកឲ្យរួចពីស្លាប់​​ ។

២. ទ្រង់ប្រសូត្រមក  ម្ចាស់អើយ  នៅទន់ខ្ចី  (ស្ទួន)
    តែជារស្មី មិនស្រអាប់  (ស្ទួន)
    នៅកណ្ដាលមនុស្ស ជាប់មានបាប ទ្រង់មិនជៀសស្លាប់ ដោយរងវេទនា 
    ហាអឺអឺយ ទ្រង់មិនជៀសស្លាប់ដោយរងវេទនា ។

៣. ទ្រង់ស្រឡាញ់មនុស្សម្ចាស់អើយទើបប្ដូរមក (ស្ទួន)
     លះឋានយោនយក ជាមនុស្សា (ស្ទួន)
     រកក្ដីប្រកប ស្និទ្ធស្នេហា នាំមនុស្សគ្រប់គ្នា ឱ្យវិលទៅព្រះ
     ហាអឺអឺយ នាំមនុស្សគ្រប់គ្នា ឱវិលទៅព្រះ ។

៤. សូមទ្រង់ផ្ទុំលក់ម្ចាស់អើយដោយសុខសាន្ត (ស្ទួន)
    ជន្មវ័យឡើងបានឆាប់រហ័ស (ស្ទួន)
    សម្រេចផែនការ ព្រះជាម្ចាស់ ដើម្បីយកឈ្នះ លើសេចក្ដីស្លាប់ 
    ហាអឺអឺយ ដើម្បីយកឈ្នះ លើសេចក្ដីស្លាប់ ។