Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចម្រៀងនៃសេចក្តីស្រឡាញ់

  • 00:00  /  00:00
  • singer


១. ខ្ញុំសែនស្រឡាញ់ ព្រះវរបិតា មានគ្រប់ចេស្ដា
    មានគ្រប់ចេស្ដា         បង្កើតលោកិយ ។
    ទ្រង់ចាត់ព្រះបុត្រ          យេស៊ូវថ្លាថ្លៃ យាងមកលោកិយ 
    ប្រោសជនប្រុសស្រី        ឱ្យរួចជីវ៉ា ។

២. ខ្ញុំសែនស្រឡាញ់           ព្រះរាជបុត្រា ទ្រង់ស៊ូមរណា
     ប្ដូរព្រះជីវ៉ា                 ដោយព្រោះរូបខ្ញុំ ។
     ទ្រង់បានបង្រៀន          ទូន្មានណែនាំ ដាស់តឿនយើងខ្ញុំ
     នាំផ្លូវយើងខ្ញុំ               ទៅសួគ៌វិមាន ។

៣. ខ្ញុំសែនស្រឡាញ់           អង្គព្រះវិញ្ញាណ ទ្រង់លោមកម្សាន្ត
     ទ្រង់លោមកម្សាន្ត         ហើយស្អាងចិត្តខ្ញុំ ។
     ទ្រង់មានចេស្ដា            បារមីឧត្តម ទ្រង់កែចិត្តខ្ញុំ 
     ដែលខូចខ្ទេចខ្ទាំ           ឱ្យល្អពិសិដ្ឋ ។

៤. ខ្ញុំសែនស្រឡាញ់            ព្រះបន្ទួលពិត បន្ទួលជីវិត 
     បន្ទួលព្រះពិត              ដាស់តឿនទូន្មា្មន ។
     ខ្ញុំអានគម្ពីរ                 ហើយអធិស្ឋាន ដើរតាមលំអាន
     តាមការបង្រៀន            ពីព្រះឧត្តម ។

៥. ខ្ញុំសែនស្រឡាញ់            ពួកក្រុមជំនុំ ដែលថ្វាយបង្គំ 
    ដែលថ្វាយបង្គំ               ចំពោះព្រះពិត ។
    ពួកយើងបរិសុទ្ធ             ប្រកបជិតស្និទ្ធ ស្រឡាញ់ព្រះពិត 
    ស្រឡាញ់ព្រះពិត            ហើយតម្កើងទ្រង់ ។

៦. ខ្ញុំសែនស្រឡាញ់             អស់ទាំងមនុស្សផង ចង់ជួយចម្លង 
    ឱ្យរួចចំណង                 ដល់ទីសង្រ្គោះ ។
    ខ្ញុំធ្វើបន្ទាល់                  ពីព្រះដ៏រស់ នាំគ្នាជាស្មោះ 
    ជឿព្រះដ៏រស់                 គឺព្រះយេស៊ូវ ៕