Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ជាព្រះអម្ចាស់មេត្រី

  • 00:00  /  00:00
  • singer


១- ព្រះអម្ចាស់មានព្រះនាមជាយេស៊ូវ មានមេត្រីក្តីស្មោះប្តូររងទុក្ខា

ព្រោះស្រឡាញ់ខ្ញុំជាខ្លាំងឥតឧបមា    ស៊ូទទួលរងទុក្ខាព្រោះបាបខ្ញុំ  ។

២- គេហៅទ្រង់ថាជាព្រះអម្ចាស់មេត្រី   ជាមហាក្សត្រមានបារមីដ៏ឧត្តម

ទ្រង់ជាដើម ហើយជាចុងទ្រង់ជាធំ  បានបង្កើតជីវិតខ្ញុំជាថ្មីឡើង  ។

៣- ទ្រង់ទទួលទោសជួសខ្ញុំព្រោះស្រឡាញ់ ធ្វើឱ្យក្តីស្លាប់ចុះចាញ់មិននៅថ្កើង

ដោយទ្រង់ស្លាប់ជាជំនួសរួចរស់ឡើង  ជាសិរសាដឹកនាំយើងទៅឋានព្រះ  ។

៤- ព្រះអង្គទ្រង់ជាព្រះពិតមានតែមួយ ខ្ញុំលែងភ័យលែងខ្វល់ព្រួយដោយដឹងច្បាស់

ថាមានតែព្រះយេស៊ូវទ្រង់ជាព្រះ ទ្រង់សង្គ្រោះរួចស្រឡះពីទោសបាប ៕