Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

តើមានអ្វីសប្បាយជាង?

  • 00:00  /  00:00
  • singer


១- តើមានអ្វីសប្បាយ ជាងចិត្តដិតជាប់ព្រះគ្រីស្ទ  អ្វីក្នុងលោកិយនេះ  មិនដែលស្កប់ចិត្តបាន  សប្បាយហើយមានទុក្ខ ជាគូរតាមជាប់មិនខាន ឡើងធ្ងន់ហួសប្រមាណ    ជាទៀងលុះដល់ថ្ងៃស្លាប់ ។

២- ទ្រព្យវិសេសក្នុងលោក   មនុស្សយកទុក្ខជាអំណរ ស្មានថានៅជាប់ល្អ រាល់រូបខំដេញតាមចាប់ ប្រមូលទុកបង្គរ  ភ្លេចគិតថាដល់ថ្ងៃស្លាប់ គ្មានដែលអ្នកណាក្តាប់ យកចេញពីលោកនេះបាន ។

៣- ព្រះគ្រីស្ទជាជីវិត នាំចិត្តឱ្យបានសប្បាយ បទ្រង់មិនដែលគង់ឆ្ងាយ    ជួយដោះទុក្ខមិនដែលខាន សប្បាយហើយឥតទុក្ខ មានសង្ឃឹមនៅក្នុងប្រាណ

ថាថ្ងៃមួយនឹងបាន ចេញទៅនៅឋានសួគ៌ា ៕