Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ស្រឡាញ់ហើយស្តាប់បង្គាប់

  • 00:00  /  00:00
  • singer


១- (ស្រី) កូនមាសម្តាយចូរប្រុងស្តាប់ ពុកអ្នកនឹងរាប់រៀបពីសេចក្តី ស្ទួន ស្រឡាញ់នៃព្រះ ដល់លោកិយ ទោះបីគេបោះ បង់ទ្រង់ក៏ដោយ ហាអឺ អើយ ទោះបីគេបោះ បង់ទ្រង់ក៏ដោយ។

២- (ប្រុស) ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះដរាបមិនដល់សិរី ស្ទួន ល្អនៃព្រះសោះ ហើយសព្វថ្ងៃ គេវក់សប្បាយ បែកឆ្ងាយពីព្រះ ហាអឺ អើយ គេវក់សប្បាយ បែកឆ្ងាយពីព្រះ។

៣- (ប្រុស) អាងសក្តិយសទាស់ទែងគ្នា ស៊ីផឹកខ្ញៀវខ្ញារលេងល្បែងផ្តេសផ្តាស ស្ទួន ភូតភរឆក់ប្លន់   លោភបោកប្រាស់ អួតខ្លួនខ្លាំងណាស់ ភ្លេចព្រះសូន្យឈឹង ហាអឺ អើយ អួតខ្លួនខ្លាំងណាស់    ភ្លេចព្រះសូន្យឈឹង។

៤- (ស្រី) ព្រោះដូច្នោះព្រះបិតា ចាត់ព្រះយេស៊ូវ បុត្រាព្រះអង្គ ស្ទួន ឱ្យមកសង្គ្រាះ មនុស្សបាត់បង់  ផុតពីអន្លុង់ នៃអំពើបាប ហាអឺ អើយ ផុតពីអន្លុង់ នៃអំពើបាប ។

៥- (ស្រីប្រុស) កូនប្រុសស្រីចាំឱ្យច្បាស់ នាមព្រះសង្គ្រោះ ជាម្ចាស់ថ្ងៃ ស្ទួន កូនត្រូវស្រឡាញ់  ទ្រង់រាល់ថ្ងៃ ហើយធ្វើអ្វីៗ តាមទ្រង់បង្គាប់ ហាអឺ អើយ ហើយធ្វើអ្វីៗ

តាមទ្រង់បង្គាប់ ៕