Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្ទបានមកដើម្បីស្វែងរក មនុស្សដែលបាត់បង់ ទ្រង់បានប្រោសលោះ ហើយជួយស្រោចស្រង់ ឱ្យយើងអាចឆ្លង ដើរឆ្ពោះតម្រង់ឋានព្រះបិតា ។
២- ទ្រង់ទ្រាំអត់ធ្មត់ពេលគេធ្វើគត់ នៅលើឈើឆ្កាង ខ្ចាយព្រះលោហិត ទុកជាភស្តុតាង បង់ថ្លៃលោះលាង ឱ្យយើងពឹងអាងលើព្រះចេស្តា ។
3- ទ្រង់បានសុគតបីថ្ងៃកំណត់ ទ្រង់រស់ឡើងវិញ ដោយព្រះចេស្តា កំចាត់ស្លាប់ចេញ យកជីវិតពេញ ផ្តល់ឱ្យយើងវិញបានស្រេចហើយរ៉ា។
៤- ទ្រង់បានយាងទៅរៀបចំលំនៅ ឱ្យយើងរាល់គ្នា ដែលបានជឿទ្រង់ ឥតមានរួញរា ដល់ពេលវេលា ទ្រង់មិនពន្យាវិលតាមសន្យា ។
៥- ទ្រង់នឹងយាងមកនៅលើពពក ហៅយើងរាល់គ្នា ពួកអ្នកដែលទ្រង់ សង្គ្រោះហើយណា ទៅឋាសួគ៌ា ឱ្យបាននៅជាមួយនឹងព្រះអង្គ ៕