Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះអម្ចាស់គ្រងរាជ្យលើទាំងអស់

  • 00:00  /  00:00
  • singer


១- ព្រះអម្ចាស់ទ្រង់គ្រងរាជ្យលើទាំងអស់ យើងខ្ញុំស្ម័គ្រស្មោះ គោរពកោតខ្លាចព្រះអង្គ ទ្រង់ធំប្រសើរ ខ្ពង់ខ្ពស់ឧត្តម (ស្ទួន) យើងខ្ញុំឱនផ្ចង់ ចំពោះតែទ្រង់មួយ (ស្ទួន)


2- ព្រះអង្គគ្រងរាជ្យលើអស់ពួកបរិសុទ្ធ ព្រះខ្ពស់បំផុត ទ្រង់បានយាងចុះមកជួយ ប្រោសលោសពីបាប ហើយក៏លើកស្ទួយ (ស្ទួន) ទាំងប្រទានឱ្យ ជីវិតអមតៈ (ស្ទួន)


3- ព្រះអង្គកំពុងតាំងរាជ្យលើជីវិត ពួកស្មោះត្រងពិត ព្រមទទួលព្រះអង្គជាក់ ទ្រង់តែងដឹកនាំឱ្យ ឱ្យរួចអន្ទាក់ (ស្ទួន) ពួកខ្មាំងអារក្ស ប៉ងធ្វើឱ្យវិនាស (ស្ទួន)


4- ដល់ពេលកំណត់ព្រះអង្គត្រូវយាងមក តាំងរាជ្យក្នុងលោក លើមនុស្សគ្រប់ជាតិសាសន៍ គ្រប់គ្នាកោតខ្លាច ព្រះអង្គខ្លាំងណាស់ (ស្ទួន) 

ដ្បិតទ្រង់ជាព្រះ មានគ្រប់ទាំងព្រះចេស្តា(ស្ទួន)


5- ព្រះអង្គជាក្សត្រឋានសួគ៌និងផែនដី គ្រប់គ្រងអ្វីៗ លើអស់មនុស្សឬទេវតា នឹងតាំងមេឃដី ថ្មីឡើងកាលណា (ស្ទួន) នោះរាជ្យសួគ៌ា ទ្រង់គ្រងនៅអស់កល្ប (ស្ទួន)៕