Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ខ្ញុំទុក្ខចិត្ត នឹងព្រះបន្ទូលទ្រង់បានសន្យា ជឿជាក់ថា ទ្រង់មិនដែលបោះបង់ចោលខ្ញុំឡើយ
ខ្ញុំចងចាំ តាំងពីថ្ងៃទ្រង់ប្រោសខ្ញុំរួចហើយ មិនយូរឡើយ ទ្រង់វិលមកយកខ្ញុំទៅ។
បន្ទរ- ទ្រង់សន្យាជាពាក្យពិត ដ៏ផ្អែមពិរោះ ឱ្យខ្ញុំស្មោះ សង្ឃឹមចងចាំ ព្រះវិញ្ញាណ ទុកជាត្រាដៅចំណាំ មានមរតកវិសេសបម្រុង ទុកឱ្យខ្ញុំ
ស៊ូរងចាំ ដរាប ដល់ ថ្ងៃប្រោសប្រាណ ។
២- ទ្រង់សន្យា ច្បាស់ជាងពន្លឺលើមេឃខ្លាំងក្រៃ ឥតមានអ្វី រាំងរាធ្វើឱ្យទ្រង់ភ្លេចបានទេ ឯផ្ទៃមេឃ ផែនដីនឹងត្រូវសូនបាត់ទៅដែរ ចំណែកឯ ពាក្យសន្យាទ្រង់ជាប់នៅ ។
៣- ទ្រង់ជាព្រះ មិនចេះផ្លាស់ប្រែដូចមនុស្សមានបាប ទៀងដរាប ដ្បិតទ្រង់មានព្រះហឫទ័យស្មោះត្រង់ ស្រឡាញ់ពិត ទោះខ្ញុំខ្វះចិត្តស្មោះ ដូចព្រះអង្គ កែតម្រង់ ច្នៃចិត្តឱ្យខ្ញុំជឿស៊ប់ ៕