Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ប្រុងចាំជួយ

  • 00:00  /  00:00
  • singer


១- ពេលខ្ញុំលំបាកចិត្ត ខ្ញុំតែងនឹកគិតដល់ព្រះយេស៊ូវ (ស្ទួន) ទ្រង់ជួយឱ្យធូរ ឱណាទ្រង់ជួយឱ្យធូរ! បានស្បើយល្ហែល្ហើយពិត។


២- ពេលមិត្តភ័ក្ត្របោះបង់ ខ្ញុំមានព្រះអង្គជួយកំសាន្តចិត្ត (ស្ទួន) ទ្រង់ប្តូរជីវិត ឱ!ណាទ្រង់ប្តូរជីវិត  ដើម្បីសង្គ្រោះខ្ញុំ។


៣- ពេលខ្ញុំឈឺគ្រាំគ្រា ខ្ញុំមានទ្រង់ជាគ្រូពេទ្យឧត្តម (ស្ទួន) ទ្រង់ប្រោសរូបខ្ញុំ ឱ!ណាទ្រង់ប្រោសរូបខ្ញុំ ឱ្យឆាប់ជាសះស្បើយ។


៤- ពេលខ្ញុំចង់លិចលង់ ខ្ញុំមានព្រះអង្គគង់ជាប់ជាមួយ (ស្ទួន) ទ្រង់ប្រុងចាំជួយ ឱ!ណាទ្រង់ប្រុងចាំជួយ  មិនឱ្យខ្ញុំវិនាស ៕