Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ

  • 00:00  /  00:00
  • singer


១-  កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ ចិត្តបានធូរស្បើយល្ហើយទុក្ខា បាត់ក្តី
      កង្វល់ខ្លោចផ្សា ព្រោះលោក ដែលពេញដោយក្តីវិនាស ជៀសពុំបានឡើយ 
      នាមទ្រង់ជាសោរ បើកឃ្លាំងចម្លើយ មេល្បួងកាលឮនាមព្រះអង្គហើយ  
      គ្មានអំណាចឡើយ ខ្ញុំច្រៀង ច្រៀងថ្លៃងនាមព្រះសង្គ្រាះ  ។

២-  កាលណាខ្ញុំច្រៀងថ្លែងនាមព្រះអង្គ  ព្រលឹងខ្ញុំផ្លុងហោះកាត់វេហាស៍
      កាត់សិរីល្អអស្ចារ្យនៃព្រះ  លេចមកពីឋានសួគ៌ា  រកផ្ទឹមគ្មានសោះ
      នៅលោកិយនេះគ្មានអ្វីទាំងអស់  ជួយស្អាងចិត្តខ្ញុំដូចនាមសង្គ្រោះ
      ទ្រង់ស្រឡាញ់ស្មោះ  ខ្ញុំក្សាន្ត  ដោយច្រៀងថ្លែងនាមព្រះអម្ចាស់។

3-  កាលណាខ្ញុំច្រៀង  លើកនាមឧត្តម  ទ្រង់នាំខ្ញុំច្រៀងបទមួយថ្មី
     ទេព្តាប្រគំដន្ត្រី  តែមនុស្សដែលជារបស់លោកិយ  មិនយល់ន័យច្បាស់
     ខ្ញុំច្រៀងបទថ្មីថ្វាយព្រះអម្ចាស់  សូមក្តីកំសាន្តចិត្តធូរស្រឡះ
     ដោយឫទ្ធិតេជ  ជួយខ្ញុំឱ្យច្រៀង  ពីទ្រង់ឥតរសាយ ។