Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមព្រះពរទាំងមេៗ

  • 00:00  /  00:00
  • singer


1-  សូមព្រះអម្ចាស់ ទម្លាក់ព្រះពរទាំងមេ ព្រះពរទាំងមេទាំងមេ មកយើងខ្ញុំផង ដល់កូនព្រះអង្គ 

     ឱ្យមានជោគជ័យក្នុងជីវិត ដែលស្មគ្រ័ដើរតាម បញ្ញាត្តិនៃព្រះដ៏ឧត្តម។

2-  សូមប្រទានពរ សំរាប់ជីវិតដែលទ្រង់ បង្កើតឡើងហើយជាថ្មី បានក្តីសុខុម ជាពរឧត្តម

     មានដល់ព្រលឹង ឱ្យបានរស់ជារៀងរហូត លុះបាននៅទៀបព្រះឱរា។

៣- សូមព្រះវិញ្ញាណ បរិសុទ្ធដ៏មានពរ ហើយនិងអំណាចតេជ ឬទ្ធីចេស្តាមកថែរក្សា

     ផ្តល់ចិត្តស្រឡាញ់ ពេញភក្តីឱ្យស៊ូលះបង់ ដូចទ្រង់ដែលមានព្រះទ័យស្មោះ។

៤- សូមទ្រង់កែច្នៃ ខូចប្រឡាក់សៅហ្មង បានស្អាតល្អបរិសុទ្ធ ដោយពរទ្រង់ប្រោស 

     តាមក្តីសន្តោស បានរើសតាំងឡើងជាកូនទ្រង់ ហើយទុកបម្រុង ដល់ថ្ងៃដែលត្រូវគ្រងមរតក ៕