Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ខ្ញុំស្តាយណាស់ ដ្បិតដល់ខ្ញុំចាស់ ទើបស្គាល់ព្រះអង្គ ខ្ញុំបានធ្វើបាបអស់ពេលយូរលង់ គឺក្តីល្ងិតល្ងង់បាំងខ្ញុំពីព្រះ។
ពេលខ្ញុំស្គាល់ទ្រង់ ទើបភ្ញាក់ដឹងខ្លួន ស្តាយកាលពីមុន ខ្ញុំធ្វើបាបច្រើនណាស់ ខំស្វែងរកសុខ តែមិនឃើញច្បាស់
ពេលនេះអម្ចាស់ បំភ្លឺឱ្យខ្ញុំឃើញជាក់ ។
២- ខ្ញុំស្តាយណាស់ នឹកឡើងសែនខ្មាស់ ដោយខ្ញុំធ្វើខុស ខំយកអ្វីៗ ធ្វើព្រះជំនួស តែសង្ឃឹមខុសនាំចិត្តសៅហ្មង ។
ពេលខ្ញុំស្គាល់ទ្រង់ ខ្ញុំយំឈឺចិត្ត ខ្មាស់បាបប្រព្រឹត្ត ក្នុងពេលហួសកន្លង ស្តាយខុសគំនិត ស្តាយចិត្តដែលបង់
ស្តាយកាយសៅហ្មង ទៅលើសេចក្តីស្មោកគ្រោក ។
៣- ខ្ញុំស្តាយណាស់ បើខ្ញុំស្គាល់ព្រះ តាំងពីក្មេងមក ម៉្លេខ្លះប្ញ៉ាំនស្តាប់ ក្នុងទីពឹងជ្រក ពេលខ្ញុំស្វែងរក ទ្រង់លូកព្រះហស្ត ។
បើខ្ញុំស្គាល់ព្រះ តាំងពីក្មេងមក នោះខ្ញុំបានដើរ តាមព្រះអង្គយ៉ាងស្មោះ ខំបម្រើទ្រង់ ក្នុងផ្លូវសង្គ្រោះ
នាំដំណឹងឆ្ពោះ បំភ្លឺដល់មនុស្សបាត់បង់ ៕