Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំចង់បានចិត្តស្ងប់

  • 00:00  /  00:00
  • singer


1- ព្រះយេស៊ូវអើយខ្ញុំចង់បានចិត្តស្ងប់ ចិត្តចាស់ធុញថប់វក់វីដូចរលក 

ផាយផាត់ដោយព្យុះកំណាចកំពុងបក់បោក ជាចិត្តភ្នកចង់តែបានក្តីវិនាស  

តើឱ្យខ្ញុំស្ងប់ចិត្តម្តេចបាន ទោះខ្ញុំមានទ្រព្យធនពោរពាស

មិនដែលស្កប់នឹងត្បូងប្រាក់មាស តែអម្ចាស់អាចឱ្យខ្ញុំស្ងប់បាន ។

២- មានតែទ្រង់ហើយដែលជាម្ចាស់ចិត្តខ្ញុំ ផ្តល់ក្តីសុខុមឱ្យស្ងប់លើសប្រមាណ

មានសន្តិភាពក្នុងទ្រង់ដែលអាចប្រទាន ឱ្យខ្ញុំបានទទួលនូវចិត្តមួយថ្មី

ចិត្តក្នុងទ្រង់ជាចិត្តស្ងប់ពិត នៅថេរឋិតមិនដូចលោកិយ

សូមប្រទានដោយប្រោសប្រណី ក្រែងលោកិយយកឈ្នះលើខ្ញុំបាន ។

៣- ទ្រង់ជាអម្ចាស់នៃសន្តិភាពពិត កាលគង់ក្នុងចិត្តនោះបានស្ងប់ស្រាកស្រាន្ត

សូមដកចិត្តធំចិត្តលោភអួតអាងចង់បាន  ហើយប្រទានជាចិត្តពេញដោយមេត្រី

ព្រះអម្ចាស់អើយសូមសណ្ឋិត គង់ក្នុងចិត្តឱ្យមានភក្តី ឱ្យខ្ញុំស្ងប់ផុតចិត្តអប្រិយ 

ផ្តល់ចិត្តថ្មីដែលមកពីព្រះអង្គ ៕