Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- អឺងអើយ ខ្ញុំលីឈើឆ្កាង ព្រះយេស៊ូវអើយ ដោយចិត្តស្មោះត្រង់ ស្ទួន
លីតាម លីតាមព្រះអង្គ ទុក្ខលំបាកផង ឥតដែលត្អូញត្អែរ ស្ទួន
២- អឺងអើយ ខ្ញុំលីឈើឆ្កាង ព្រះយេស៊ូវអើយ ចិត្តឥតប្រួលប្រែ ស្ទួន
វេទនាតាមផ្លូវឥតល្ហែ គេដៀលស្រែកជេរ ចំអកឡកឡឺយ ស្ទួន
៣- អឺងអើយ ខ្ញុំលីឈើឆ្កាង ព្រះយេស៊ូវអើយ ស្មោះតាមទ្រង់ហើយ ស្ទួន
ឥតត្រឡប់បែរក្រោយឡើយ សិង្ហស្ទាក់ក៏ដោយ ឥតភ័យតក់ស្លុត ស្ទួន
៤- អឺងអើយ ខ្ញុំលីឈើឆ្កាង ព្រះយេស៊ូវអើយ ចិត្តស្មោះបរិសុទ្ធ ស្ទួន
ទោះអ្វីស្ទាក់រាំងពង្រាត់ ខ្ញុំក្រាញក្រាបលុត ដោយចិត្តសង្ឃឹម ស្ទួន