Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- វិញ្ញាណខ្ញុំសុំលើកតម្កើង ព្រះដ៏រុងរឿងម្ចាស់លោកា
ចិត្តខ្ញុំត្រេកអរឥតឧបមា នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ។
២- ព្រះជាអម្ចាស់ថ្ងៃឧត្តម ទតមើលមកខ្ញុំរាល់យប់ថ្ងៃ
ជាអ្នកបម្រើដ៏ក្រក្រី ទ្រង់ប្រោសប្រណីជួយសង្គ្រោះ ។
៣- អំណើះតទៅគ្រប់សម័យ មនុស្សក្នុងលោកិយនេះទាំងអស់
តែងពោលសរសើរខ្ញុំដោយស្មោះ ថាមានកេរ្តិ៍ឈ្មោះភព្វវាសនា។
៤- ព្រះអង្គមានឫទ្ឋិលើសជាងស្ដេច ទ្រង់បានសម្រេចការអស្ចារ្យ
សង្គ្រោះរូបខ្ញុំដោយមេត្តា ព្រះអង្គពិតជាសន្តវិសុទ្ឋ។
៥- មេត្តាករុណានៃព្រះអង្គ ល្អល្អះត្រចង់ប្រសើរផុត
ប្រោសប្រណីអស់អ្នកក្រខ្សត់ មានចិត្តអំណត់ចេះកោតខ្លាច។
៦- ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ ដកសិទ្ធិពីដៃអ្នកកោងកាច
លើកជនសុភាពឲ្យអង់អាច ឲ្យកាន់អំណាចមានសីលធម៏។
៧- ព្រះអង្គជាម្ចាស់បានប្រទាន ដល់អ្នកស្រេកឃ្លានហើយទ័លក្រ
ទ្រង់ដេញអ្នកមានអមនុស្សធម៏ ឲ្យចាកចេញចរដៃទទេ។
៨- ព្រះអង្គលើកស្ទួយជួយរំដោះ កូនចៅទាំងអស់ឥតសល់ទេ
ព្រោះទ្រង់នឹកចាំមិនភ្លេចគេ ព្រះទ័យរិះរេជួយសង្គ្រោះ។
៩- តាមព្រះបន្ទូលដ៏ប្រពៃ ថានឹងប្រណីបុព្វបុរស
លោកអ័ប្រាហាំព្រមទាំងអស់ ពូជពង្សរបស់លោករឿងទៅ។