Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូរទៅមុខ ទៅមុខពួកគ្រីស្ទជនអើយ កុំកន្តើយខំដើរតាមព្រះឧត្តម
បើបានទទួលសេរីភាពយ៉ាងធំ ត្រូវមុតមាំកុំរាថយក្រោយ ។
២- ត្រូវខំបម្រើព្រះដែលលោះយើងមក ពីស្មោគគ្រោគដើម្បីប្រទានអំណោយ
ជាជីវិតថេរឋិតទ្រង់ប្រទានឱ្យ កុំបណ្តេញឱ្យភ្លាត់ដួលចុះ ។
៣- ពេលនេះមិនមែនជាយើងទៀតទេ កុំគិតគ្នេហ៍ព្រះទេដែលទ្រង់បានលោះ
ទិញយើងដាច់ជារបស់ទ្រង់ទាំងអស់ ត្រូវតែស្មោះតាមទ្រង់តទៅ ។
៤- តាមទ្រង់ប្រើត្រូវធ្វើឱ្យបានបែបគួរ កុំត្អូញថ្ងូរគឺទ្រង់ហើយដែលនាំផ្លូវ
ទ្រង់ផ្គត់ផ្គង់ឱ្យរស់តាមបែបត្រឹមត្រូវ ចូរដើរទៅកុំបីតក់ស្លុត ។
៥- ទ្រង់លោះយើងទុក្ខជាវិហារព្រះអង្គ ដោយស្មោះត្រង់ញែកចេញជាបរិសុទ្ធ
ទីទ្រង់ឋិតនៅនិត្យត្រូវស្អាតបំផុត ទ្រង់បរិសុទ្ធក្នុងរូបកាយយើង ៕