Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
ផ្តើម / បញ្ចប់ ហាលេលូយ៉ា ហា ហាលេលូយ៉ា ស្ទួន
១- ព្រះយេស៊ូប្រោសយើងហើយ ពួកស្ងួនភ្ងាអើយកុំព្រួយសោកា តាំងចិត្តខ្ជាប់ខ្ជួនតាមច្បាប់តម្រា ដែលអង្គបុត្រាប្រៀនយើងរាល់គ្នា ។
២- ព្រះយេស៊ូជួយសង្គ្រោះ លោះយើងដោយស្មោះលះលោហិតថ្លៃថ្លា ឲ្យយើងរួចផុតពីក្តីវេទនា ក្នុងនរកឫស្យាទៅឋានសួគ៌វិមាន ។
បន្ទរ ព្រះបុត្រមានសប្បុរសធម៌ សែនល្អរកដូចមិនបាន ត្រូវយើងគ្រប់គ្នា ស៊ូប្ដូរក្ស័យប្រាណ ដើរតាមលំអានព្រះបន្ទូលទ្រង់ ។
៣- យើងមានព្រះវិញ្ញាណសណ្ឋិត ក្នុងចិត្តយើងពិតជីវិតម៉ត់ហ្មង យើងច្រៀងសរសើរថ្វាយពរព្រះអង្គ ហើយបម្រើទ្រង់ក្នុងការសង្គ្រោះ៕